ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ជាមួយមន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០២៤

កំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ជាមួយមន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំ លោក ហុិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីតំណាងប្រធានមន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះក្នុងគោលបំណងផ្ទៀងផ្ទាត់ទីតាំងដីរដ្ឋ ក៏ដូចជាដីដែលអង្គភាពកាន់កាប់មិនទាន់បានចុះចូលក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយផ្សេងៗ និងនីតិវិធីនៃការស្នើសុំធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង។

ព័ត៌មានទាក់ទង